ក្រុមហ៊ុនសឹង្ហបុរី គ្រោងឈានជើង ចូលទីផ្សារ រូបីយបណ្ណ គ្រីបតូឌីជីថល នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន LynPay មកពីប្រទេសសឹង្ហបុរី គ្រោងនឹងឈានជើង ចូលក្នុងទីផ្សារ​ រូបិយបណ្ណឌីជីថល នៅកម្ពុជា តាមរយៈការផ្តល់ ដំណោះស្រាយ ប្រព័ន្ធទូទាត់រូប បិយបណ្ណឌីជីថល។

លោក Az-Zahari Ahmad Kamil ស្ថាបនិកក្រុមហ៊ុន LynPay លើកឡើងថា «នៅកម្ពុជា មាន មនុស្សជាច្រើន រួមអ្នកប្រើប្រាស់មកពី ប្រទេសចិន ប្រើប្រាស់ កាក់អេឡេត្រូចនិក Bitcoins និង Ethereum ប៉ុន្តែពួកគេមិនអាចរកវិធីចាយវាបាន នៅកម្ពុជា។ ដូច្នេះ យើងនឹងផ្តល់នូវដំណោះ ស្រាយ ការទូទាត់មួយ ដែលផ្តល់ប្រយោជន៍ ដល់ ពាណិជ្ជករជាដៃគូរ (Merchants) សម្រួល ប្រតិបត្តិការទូទាត់ជាលុយសុទ្ធ»។

លោកបន្ថែមថា ទីផ្សារប្រទេសកម្ពុជា មានសក្តានុពលក្នុងការរីកចម្រើនច្រើន សម្រាប់ បច្ចេកវិទ្យា Block Chain និងសម្រាប់ការពង្រីកប្រតិបត្តិការ បច្ចេកវិទ្យាហិរញ្ញវត្ថុ។

ក្រុមហុន LynPay គឺជាម៉ាសីនប្រតិបត្តិការ នៃប្រព័ន្ធលក់សម្រាប់ (POS) សម្រាប់ការទូទាត់ រូបិយបណ្ណគ្រីបតូ ដែលអាចអោយអ្នកកាន់កាក់ឌីជីថល Bitcoin និង Ethereum និងកាក Lyn Token ធ្វើការទូទាត់ទៅលើថ្លៃសណ្ឋាគារ សាលារៀន និងការទិញទំនិញផ្សេងៗទៀត។​ ដៃគូពាណិជ្ជករនានា នឹងអាចទទួលបាន ការទូទាត់ជារូប បិយបណ្ណគ្រីបតូ ដែលត្រូវប្តូរទៅ លុយដុល្លារអាម៉េរិក បានតាមរយៈការប្តូរប្រាក់ នៅតាមទីតាំង ដែលមានប្រតិបត្តិការរបស់ Lyn Tokens។

លោកបន្តថា ជាមួយក្រុមហ៊ុន LynPay ការចរាចរណ៍នៅក្នុងទម្រង់ជារូ បបិយបណ្ណគ្រីបតូ ឆ្លងកាត់ព្រំដែន មិនមែនជាបញ្ហាទេ ដោយសារតែប្រតិបត្តិការធ្វើឡើង ជាមួយរូបបិយ បណ្ណឌីជីថល។ គ្រប់ប្រតិបត្តិការត្រូវឆ្លងកាត់ ការស្កេន QR កូដ ហើយវានឹងធ្វើការទូទាត់ ដោយស្វ័យប្រវត្តិហើយ (សម្រាប់ពាណិជ្ជករដៃគូ) នឹងទទួលបានប្រាក់ដុល្លារ។ ហើយប្រតិបតិ្តការនេះ នឹងក្លាយជាប្រតិបត្តិការដំបូងគេបង្អស់នៅកម្ពុជា។» លោក Az-Zahari ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

អ្វីដែល LynPay កំពុងធ្វើ គឺផ្តល់នៅសេវា​ ទូទាត់ពេញលេញមួយ ជាមួយនឹងធនាគារ ដូច្នេះ ពាណិជ្ជករជាដៃគូ ទទួលបានលុយដុល្លារ នៅក្នុងធនាគាររបស់ពួកគេ» លោក Az-Zahari បញ្ជាក់។ ក្រុមហ៊ុន ជាមួយនឹងគម្រោង ដាក់ដំណើរការជាមួយនឹងម៉ាស៊ីន​ POS ចំនួនប្រាំ គ្រឿង នៅគម្រោងរបស់ខ្លួន ត្រឹមខែមេសាឆ្នាំក្រោយ ក្រុមហុនមានក្រុមហ៊ុនចំនួនពីរ ដូចជា​ក្រុមហ៊ុន លក់អនឡាញ ឬក្រុមហុន e-commerce GoBuyBid.com និងក្រុមហ៊ុន ហ្គេមអន​ឡាញ មកពីប្រទេសហ្វីលីពីន ដែលនឹងចាប់ផ្តើមដំណើរការ សេវារបស់ខ្លួន នៅត្រឹមត្រីមាស​ទីមួយឆ្នាំក្រោយ។

លោក Az-Zahari បន្តថា ក្រុមហ៊ុននឹងផ្តល់លុយឌីជីថល Lyn Tokens ចំនួនពីរលាន ដែល​ជារូបបិយវត្ថុ អាចប្តូរបាន ទៅជារូបបិយបណ្ណ​អន្តរជាតិ បាន និងមានរួចជាស្រេច សម្រាប់អ្នក​ទិញតាម gobuybid និង RMPG។

ស្ថាបនិករូបនេះ បន្ថែមថា ក្រុមហ៊ុន gobuybid និង RMPG នឹងជម្រុញដំណើរប្រតិបត្តិការ​របស់ខ្លួន សម្រាប់ ក្រុមហ៊ុន LynPay តាមរយៈការប្រើប្រាស់ កាក Lyn Token កើនឡើង។

លោក Az-Zahari ថ្លែងថា៖ «យើងបានបោះផ្សាយ កាក Lyn Tokensចំនួន ៥លានរួចហើយ ប៉ុន្តែមានតែ៣លានប៉ុណ្ណោះគ្រប់គ្រងដោយក្រុមរបស់ពួកយើង ហើយចំនួនពីរលានទៀត កំពុងចរាចររណ៍។ ការផ្គត់ផ្គត់នៅទាប និងតម្រូវការកើនឡើង មាននន័យថា តម្លៃប្រាកដ​ជាកើនឡើង»។

ក្រុមហ៊ុនរំពឹងថា កាក់ Tokens នឹងមានតម្លៃពី ៣០ដុល្លារអាម៉េរិក ទៅ៥០ដុល្លារអាម៉េរិក ក្នុងមួយកាក ក្នុងរយៈពេលមួយឆ្នាំ ពោលគឺកើនឡើង៨ ទៅ១០ដង​ នៃតម្លៃដំបូង ៤ ទៅ៥ដុល្លារ ក្នុងមួយកាក់៕

Source:https://www.dap-news.com/2018/10/16/?fbclid=IwAR2jiTBjMLL-91JAStDhTHzFhuN0CY0nmxF-9GlENZR_w0FvzVyMdMrsy8Y